ជួលតែសម្អាង

លោកអ្នកអាចជួលយកតែសម្អាងក៏បាន ដោយមិនចាំបាច់ខាងសម្អាងរៀបចំជួលជាឈុតអោយ ដោយលោកអ្នកជាអ្នកជួលអ្វីគ្រប់យ៉ាងដោយខ្លួនឯង ដូចជា៖ អ៊កកេះ ភ្លេងប្រណៃ លោកអាចារ្យ ជាងថតរូបសន្លឹក និងវីដេអូ កៅអីស្តេច ឆាកកាត់សក់ ឆាកថតរូបលេង កម្រាលព្រំក្រហម សេវាកម្មក្រុមទទួលភ្ញៀវ គ្រប់គ្រងស្រា និងទឹក បំរើទឹកកក..ល។

អតិថិជនអាចជ្រើសតម្លៃបាន ចាប់ពី 400$ រហូតដល់ 2000$ ដែលមានតែសម្អាង

1.គ្រឿងអលង្កា និងសំលៀកបំពាក់ សម្អាងការ (ល្អៗ ថ្មីៗ)
2.ទៀនពេលា និងអំបោះចងដៃ
3.ធុងបេះដូងដាក់ចំណងដៃ 1គូរ
4.ក្រាស់កន្រ្តៃមាស សម្រាប់ពេលកាត់សក់
5.រូបថត 60×90 សង់ទីម៉ែត្រ ចំនួន 1ស៊ុម
6.ព្រំតូច និងព្រំធំ និងកម្រាលព្រំក្រហមក្រាលមាត់ច្រកក្លោងទ្វារចូល
7.ថាស និងជើងពាន-ថង់រងពណ៌មាស-ដាវ-ពពិល-ប្រអប់ដាក់ខោវអាវ
8.ផ្ការស្រស់ ស្លាពាន់ម្លូពាន់-កន្ត្រកផ្កា-កម្រងផ្កា-ផ្កាស្លា-ទ្រព្យមាសទ្រព្យប្រាក់