សេវាកម្មបំរើភ្ញៀវ

សម្រាប់អតិថិជនដែលមានការរវល់ច្រើនក្នុងថ្ងៃមង្គលការ មិនបានទទួលនិងរៀបចំទុកដាក់ភ្ញៀវចូលតុបានដិតដល់ ជាពិសេសសម្រាប់អតិថិជនដែលមានបងប្អូនតិច មិនមានអ្នកជួយមើលការខុសត្រូវ គ្រប់គ្រង់ទឹកកក គ្រប់គ្រងភេសជ្ចៈ ដូចជាទឹកសុទ្ធ ទឹកក្រូច ស្រាបៀជាដើម លោកអ្នកក៏អាចជ្រើសយកសេវាកម្មបំរើភ្ញៀវនេះបាន នោះលោកអ្នកនឹងមានភាពងាយស្រួល មិនសូវហត់ ហើយក៏មិនសូវជាបង់ខាតច្រើនទៅលើការដាក់ស្រាតាមតុខ្ចះខ្ជាយសម្រាប់ភ្ញៀវទៀតដែរ (ក្រុមសេវាកម្មបំរើភ្ញៀវ មានតួនាទីនៅក្នុងពិធីបង្គលការដូចជា៖ ចាំទទួលភ្ញៀវនៅមុខរោងការ – ចាំនាំភ្ញៀវចូលតាមតុនីមួយៗ ទៅតាមខាងប្រុស ឬខាងស្រី – គ្រប់គ្រងទឹកសុទ្ធ ទឹកក្រូច និងស្រា – បំរើទឹកកកសម្រាប់ភ្ញៀវនៅតាមតុ – គ្រប់គ្រង និងរាប់ចំនួនភ្ញៀវ ឬតុដែលបានដាក់ជូនភ្ញៀវរួចហើយ ថាតើបានប៉ុន្មានតុៗហើយ។