តម្លៃសម្អាង របស់នីតាសំអាងការ គឺតម្លៃសមរម្យ និងមានតំរូវតាមគ្រប់តម្រូវការទៅតាមការចង់បានរបស់អតិថិជន ជាពិសេសក្រុមអ្នកសម្អាងយើង មានទឹកដៃល្អ តុបតែងផាត់មុខ ធ្វើសក់បានស្អាត តាមការកម្មង់ចង់បានរបស់អតិថិជន និងមានភាពរួសរាយរាក់ទាក់ថែមទៀតផង!
លោកអ្នកអាចជួលយកតែសម្អាងក៏បាន ដោយមិនចាំបាច់ខាងសម្អាងរៀបចំជួលជាឈុតអោយ ដោយលោកអ្នកជាអ្នកជួលអ្វីគ្រប់យ៉ាងដោយខ្លួនឯង ដូចជា៖ អ៊កកេះ ភ្លេងប្រណៃ លោកអាចារ្យ ជាងថតរូបសន្លឹក និងវីដេអូ កៅអីស្តេច ឆាកកាត់សក់ ឆាកថតរូបលេង កម្រាលព្រំក្រហម សេវាកម្មក្រុមទទួលភ្ញៀវ គ្រប់គ្រងស្រា និងទឹក បំរើទឹកកក..ល។ អតិថិជនអាចជ្រើសតម្លៃបាន ចាប់ពី 400$ រហូតដល់ 2000$ ដែលមានតែសម្អាង 1.គ្រឿងអលង្កា និងសំលៀកបំពាក់ សម្អាងការ (ល្អៗ ថ្មីៗ) 2.ទៀនពេលា...
លោកអ្នកនឹងមានភាពងាយស្រួល ដោយគ្រប់យ៉ាងគឺខាងសម្អាងជាអ្នករៀបចំជួលជំនួសម្ចាស់ដើមការទាំងអស់ និងរឹតតែពិសេសទៅទៀតនោះ គឺម្ចាស់ដើមការនិងត្រូវចំណាយប្រាក់អស់តិចជាជាងកាលដែលម្ចាស់ដើមការដើររកជួលដោយខ្លួនឯង ជាងនេះទៅទៀតគឺយើងជួលអោយសុទ្ធតែល្អៗថែមទៀតផង ព្រោះថាអ្នកសម្អាងការជាអ្នកចេញមុខជួលជំនួស ដូច្នេះខាងម្ចាស់អាជីវកម្មផ្សេងទៀត គេតែងតែគិតអោយក្នុងតម្លៃធូថ្លៃ ជាមួយនឹងរបស់ល្អ ដោយការយល់យោគគ្នា។ ឈុតសម្អាងតម្លៃ 2000$ រួមមាន៖ 1.គ្រឿងអលង្កា និងសំលៀកបំពាក់ សម្អាងការ (ល្អៗ ថ្មីៗ) 2.ទៀនពេលា និងអំបោះចងដៃ 3.ធុងបេះដូងដាក់ចំណងដៃ 1គូរ 4.ក្រាស់កន្រ្តៃមាស សម្រាប់ពេលកាត់សក់ 5.ព្រំតូច និងព្រំធំ និងកម្រាលព្រំក្រហមក្រាលមាត់ច្រកក្លោងទ្វារចូល 6.ថាស និងជើងពាន-ថង់រងពណ៌មាស-ដាវ-ពពិល-ប្រអប់ដាក់ខោវអាវ...
លោកអ្នកនឹងមានភាពងាយស្រួល ដោយគ្រប់យ៉ាងគឺខាងសម្អាងជាអ្នករៀបចំជួលជំនួសម្ចាស់ដើមការទាំងអស់ និងរឹតតែពិសេសទៅទៀតនោះ គឺម្ចាស់ដើមការនិងត្រូវចំណាយប្រាក់អស់តិចជាជាងកាលដែលម្ចាស់ដើមការដើររកជួលដោយខ្លួនឯង ជាងនេះទៅទៀតគឺយើងជួលអោយសុទ្ធតែល្អៗថែមទៀតផង ព្រោះថាអ្នកសម្អាងការជាអ្នកចេញមុខជួលជំនួស ដូច្នេះខាងម្ចាស់អាជីវកម្មផ្សេងទៀត គេតែងតែគិតអោយក្នុងតម្លៃធូថ្លៃ ជាមួយនឹងរបស់ល្អ ដោយការយល់យោគគ្នា។ ឈុតសម្អាងតម្លៃ 3000$ រួមមាន៖ 1.គ្រឿងអលង្កា និងសំលៀកបំពាក់ សម្អាងការ (ល្អៗ ថ្មីៗ) 2.ទៀនពេលា និងអំបោះចងដៃ 3.ធុងបេះដូងដាក់ចំណងដៃ 1គូរ 4.ក្រាស់កន្រ្តៃមាស សម្រាប់ពេលកាត់សក់ 5.ព្រំតូច និងព្រំធំ និងកម្រាលព្រំក្រហមក្រាលមាត់ច្រកក្លោងទ្វារចូល 6.ថាស និងជើងពាន-ថង់រងពណ៌មាស-ដាវ-ពពិល-ប្រអប់ដាក់ខោវអាវ...
នីតាសំអាងការ តែងតែយកចិត្តទុកដាក់លើការងារ ក្នុងការរៀបចំតុបតែងបុត្រធីតារបស់អស់លោកអ្នកឲ្យមានភាពស្រស់ស្អាត និងទាក់ទាញគ្រប់ក្រសែរភ្នែកមនុស្សជំវិញខ្លួននៅក្នុងថ្ងៃមង្គលការ ។
តាមរយះបទពិសោធជាច្រើនឆ្នាំរបស់មេជាងដ៏ជំនាញ ប្រចាំសម្អាងការយើង និងជាម្ចាស់សម្អាងផ្ទាល់ផងដែរ យើងសូមធានាជូនថាលោកអ្នកពិតជាមិនខកបំណងឡើយដែលជ្រើសរើសយក នីតាសំអាងការ សម្រាប់រៀបចំតុបតែងក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់លោកអ្នក ។
យើងជឿជាក់ថាលោកអ្នកនិងពេញចិត្ត ជាមួយនឹងទឹកដៃតុបតែងមុខ និងសក់របស់មេជាងយើង រួមជាមួយនឹងសំលៀកបំពាក់ថ្មីៗ ស្រស់ស្អាត ដែលរំលេចជាមួយគ្រឿងអលង្កាម៉ូតថ្មីៗទាន់សម័យគ្រប់រដូវ ដែលបានគ្រងលើដងខ្លួនរបស់បុត្រធីតារបស់លោកអ្នកជាក់ជាមិនខានឡើយ ព្រោះថាកន្លងមក គ្រប់អតិថិជន ក៏ដូចជាភ្ញៀវដែលអញ្ចើញចូលរួមពិធីមង្គលការ តែងតែសរសើរមិនដាច់ពីមាត់ ថាតែងសម ផាត់មុខបានស្អាត សមនឹងទំរង់មុខ ម៉ូតសក់ស្អាតៗ និងប្តូរគ្រប់ម់ូត គ្រប់កម្មវិធី ជាពិសេសម៉ូតសំលៀកបំពាក់ស្អាតៗ បុរាណចំបុរាណ សម័យចំសម័យ មិនរញ៉ែរញ៉ៃអាក្រក់មើលនោះឡើយ ( ព្រោះតែហេតុនេះហើយ ទើបយើងមានទំនុកចិត្តខ្ពស់ថាលោកអ្នកនិងពេញចិត្ត និងមិនខកបំណងឡើយ) ៕
លោកអ្នកអាចទំនាក់ទំនងមកនីតាសំអាងការបាន សម្រាប់ពិធីភ្ជាប់ពាក្យ ហើយមិនតែប៉ុណ្ណោះ នីតាសំអាងការ ក៏ជួយតុបតែងជូនដោយឥតគិតថ្លៃ ប្រសិនបើអតិថិជនប្រាកដថានិងយក នីតាសំអាងការ សម្រាប់ពិធីមង្គលការរបស់អស់លោកអ្នក។
នីតាសំអាងការក៏មានទទួលតុបតែងសម្រាប់អតិថិជនដែលចង់ថត Pre-wedding ឬ Outdoor មុនថ្ងៃរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងការបញ្ចុះតម្លៃពិសេសសម្រាប់អតិថិជនដែលជ្រើសយក នីតាសំអាងការ សម្រាប់រៀបចំតុបតែសម្អាងក្នុងថ្ងៃមង្គលការ។
សម្រាប់អតិថិជនដែលមានការរវល់ច្រើនក្នុងថ្ងៃមង្គលការ មិនបានទទួលនិងរៀបចំទុកដាក់ភ្ញៀវចូលតុបានដិតដល់ ជាពិសេសសម្រាប់អតិថិជនដែលមានបងប្អូនតិច មិនមានអ្នកជួយមើលការខុសត្រូវ គ្រប់គ្រង់ទឹកកក គ្រប់គ្រងភេសជ្ចៈ ដូចជាទឹកសុទ្ធ ទឹកក្រូច ស្រាបៀជាដើម លោកអ្នកក៏អាចជ្រើសយកសេវាកម្មបំរើភ្ញៀវនេះបាន នោះលោកអ្នកនឹងមានភាពងាយស្រួល មិនសូវហត់ ហើយក៏មិនសូវជាបង់ខាតច្រើនទៅលើការដាក់ស្រាតាមតុខ្ចះខ្ជាយសម្រាប់ភ្ញៀវទៀតដែរ (ក្រុមសេវាកម្មបំរើភ្ញៀវ មានតួនាទីនៅក្នុងពិធីបង្គលការដូចជា៖...
ខាងយើងក៏មានទទួលរៀបចំតុបតែងគេហៈដ្ឋានជាមួយនឹងក្រណាត់ ឬផ្កាស្រស់ផងដែរ ចំណែកឯតម្លៃគឺគិតទៅតាមការកម្មង់ចង់បានរបស់អតិថិជន ដូចជារៀបម៉ូតខ្ពស់ ឬទាប ដាក់ផ្កាក្រាស់ ឬរង្វើ និងតាមប្រភេទនៃផ្កាផងដែរ ព្រោះថាតម្លៃនៃប្រភេទផ្កានីមួយៗ គឺតែងតែខុសគ្នា ដូច្នេះយើងក៏គិតតម្លៃខុសគ្នាទៅតាមហ្នឹងដែរ។ លោកអ្នកអាចជួលសម្រាប់តុបតែងតែខាងមុខរោងក៏បាន រៀបចំទាំងក្នុងផ្ទះក៏បាន ទៅតាមការចង់បានរបស់លោកអ្នក៕
យើងក៏មានជួលនូវឆាកសម្រាប់ថតរូបលេងមុខរោងការ និង ឆាកសម្រាប់ដាក់ខាងក្រោយនៅពេលពិធីកាត់សក់បង្កក់សិរីផងដែរ ដែលអ្នកខ្លះស្គាល់ថាជា ប៊េននើ Banner ថតរូបលេង ដែលក្នុងនោះមានដូចជា ថូផ្កាធំៗសម្រាប់ដាក់ផ្កា-កៅអីវែងខ្លីឬមូលសម្រាប់អង្គុយថតលេង-កូនកង់ដែកសម្រាប់ថតលេង និងមានរបស់ជាច្រើនទៀត។ លោកអ្នកក៏អាចកម្មង់បាននូវការតុបតែង ដោយប្រើក្រណាត់ ឬ ផ្កាក្រដាស់-ជ័រ ឬ...
យើងខ្ញុំក៏មានកៅអីស្តេច ឬកៅអីក្បាច់ សម្រាប់ប្រើក្នុងពីធីកាត់សក់បង្កក់សិរី និងសម្រាប់អង្គុយទទួលភ្ញៀវមុខរោងការផងដែរ ដោយតម្លៃគឺគិតទៅតាមទីកន្លែងជិត ឬឆ្ងាយ។ កៅអីទាំងអស់មានចំនួន ១២កៅអី រួមទាំងតុចំនួនមួយផងដែរ៕
មានទទួលកម្មង់នំអាពាហ៍ពិពាហ៍ គ្រប់ខ្នាត គ្រប់ទំហំ និងគ្រប់ម៉ូត តាមតម្រូវការរបស់អតិថិជន។ យើងខ្ញុំក៏មានទទួលរៀបចំតុបតែងលំអរតុកាត់នំ និងផ្លែឈើផងដែរ៕
មានទទួលថតរូបគ្រប់កម្មវិធីតូចធំ ជាមួយនិងជាងដែលជំនាញ និងមានទឹកដៃល្អក្នុងការរៀបចំម៉ូត និងផ្តិតយករូបភាពបានភ្លឺច្បាស់ស្អាត ទាក់ភ្នែក ធានាថាលោកអ្នកនឹងមិនខកបំណងទេ។
មានទទួលថតវីដេអូគ្រប់កម្មវិធីតូចធំ ជាមួយនិងជាងដែលជំនាញ ក្នុងការថតយករូបភាពបានភ្លឺច្បាស់ស្អាត ប្រើដោយម៉ាស៊ីនដែលមានគុណភាពខ្ពស់ ធានាថាលោកអ្នកនឹងមិនខកបំណងទេ។
អ្នកផាត់មុខ
អ្នកផាត់មុខ